**ស្ពានស្ទឹងសង្កែ ដែលធ្លាប់តែឮក្នុងបទចម្រៀង ឥឡូវនេះមានលើសពី មួយ។ ស្ថិតនៅចំពីមុខសាលាខេត្ដហើយជាស្ពានឆ្លងកាត់ស្ទឹងសង្កែ កាលដើមឡើយ គឺមានតែស្ពានតែមួយតែប៉ុណ្ណោះ តែឥឡូវគឺមានដល់ទៅ ២ ដែលស្ពានមួយ ចាស់ និងស្ពានមួយថ្មី ។ ស្ពានចាស់ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩១៦ ដែលមានភាព ស៊ីវិល័យតាមរចនាបថបារាំង។ បច្ចុប្បន្នស្ពាននេះ មិនត្រូវបានអនុញ្ញាត ឱ្យឆ្លងកាត់ឡើយ ដោយសារភាពទ្រុឌទ្រោមរបស់ស្ពាន។ នៅក្បាលស្ពានមានលំអរដោយតោថ្មចំនួនពីរបែរមុខទៅរកសាលាខេត្ដហើយវាមានឈ្មោះល្បីល្បាញតាមរយៈបទចំរៀងពិរោះជាច្រើនបទ ដែលបាននិពន្ធសរសេររៀបរាប់ដោយ កវី គង្គ ប៊ុនធឿន និងកវីជាច្រើនរូប។ #sangke #battambang #bridges (at ស្ពានថ្មចាស់ ស្ទឹងសង្កែ) https://www.instagram.com/p/Cn35e_YOnU2/?igshid=NGJjMDIxMWI=













